សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់

ដើម្បីផលប្រយោជន៍សមាជិកក្រុមប្រឹក្សាទាំងអស់
និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ចក្ខុវិស័យ

សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ មានសមត្ថភាព វិជ្ជាជីវៈ ឋានៈ ផលប្រយោជន៍ គុណប្រយោជន៍នៃក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ភាពជាដៃគូ ពង្រឹងនីតិរដ្ឋ សេដ្ឋកិច្ចមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

បេសកកម្ម

ដើម្បីតំណាងឲ្យផលប្រយោជន៍ គុណប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុង ឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់ តាមរយៈការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងការតស៊ូមតិ ដើម្បីធានាឲ្យផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុង ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ សមាជិករបស់ខ្លួន និងពលរដ្ឋត្រូវបានឆ្លើយតប។

ថ្នាក់ដឹកនាំសមាគម

សមាសភាគថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ មានប្រធានមួយរូប និងអនុប្រធាន ៨ រូប។ ចុចទីនេះដើម្បីមើលសមាសភាគទាំងអស់។

លោក សំរិទ្ធ អេង

លោក សំរិទ្ធ អេង

ប្រធាន
ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់

លោក មោក កោ

លោក មោក កោ

អនុប្រធានអចិន្ត្រៃយ៍
មេឃុំស្នាអន្សា

លោកស្រី កង ប៊ុនគា

លោកស្រី កង ប៊ុនគា

អនុប្រធាន
ចៅសង្កាត់រងលលកស

ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍

ដើម្បីសម្រេចគោលដៅ និងបេសកកម្មរបស់ខ្លួន សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ខានខេត្តពោធិ៍សាត់បាន និងកំពុងតែធ្វើការយ៉ាងស្អិតរមួតជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលនានា នៅលើគម្រោងអភិវឌ្ឍន៍ជាច្រើន។

សហភាពអឺរ៉ុប
វិទ្យាស្ថានតស៊ូមតិ
និងគោលនយោបាយ
អង្គការអេដ អេ អាក់ស្យុង